វគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្តីពី “វិធាន និងបទប្បញ្ញាតិស្តីពីលទ្ធកម្មសាធារណៈ”
ខេត្តបាត់ដំបង៖
ថ្ងៃចន្ទ
១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា
ឆ្នាំ២០២៦ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្ត បានចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្តីពី
“វិធាន និងបទប្បញ្ញាតិស្តីពីលទ្ធកម្មសាធារណៈ” ជូនអនុប្រធានមន្ទីរ
ប្រធាន-អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ
និងសមាជិកក្រុមលទ្ធកម្ម នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា
ឆ្នាំ២០២៦ ដែលមានសិក្ខាចូលរួមវគ្គបណ្តុះបណ្តាលមកពីបណ្តារមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង២៥រាជធានី
ខេត្ត សរុបប្រមាណ ២០០នាក់។
ព័ត៌មានទាក់ទង